កីឡា

Chelsea ប្រឹងប្រឹងម្តងទៀត ជាមួយនឹងកីឡាករ Jude Bellingham

The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានចូលរួក្នុងការប្រកួតប្រជែង យកកីឡាករខ្សែបម្រើប្រយុទ្ធអង់គ្លេស Jude Bellingham អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនទាន់បាន ទទួលជោគជ័យនៅឡើយ ហើយក៏នឹងនៅតែបន្តតាមចរចា ជាមួយនឹងកីឡាកររបស់ក្លឹប Borussia Dortmund រូបនេះដដែល។

ប្រភពដដែលបានសរសេរទៀតថា កីឡាករ Jorginho និងកីឡាករ N’Golo Kante បច្ចុប្បន្នមានវ័យប្រមាណ ជា៣០ឆ្នាំទៅហើយ ដែលមានន័យថាគ្រូបង្វឹកលោក Graham Potter កំពុងត្រូវការចាំបាច់កីឡាករវ័យក្មេង ដើម្បីមកជំនួសតំណែងួយនេះ។

គួរឲ្យដឹងដែរថាក្លឹបតោខៀវ Chelsea នឹងធ្វើការចូលរួមប្រជែង ជាមួយនឹងក្លឹបហង្សក្រហម Liverpool និងបិសាចក្រហម Man UTD ព្រមទាំង Real Madrid ផងដែរ ដើម្បីយកហត្ថលេខារបស់កីឡាកររូបនេះ ប៉ុន្តែកីឡាករផ្ទាល់ហាក់ដូចជា មិនទាន់មានបំណងក្នុងការចាកចេញ ពីអាល្លឺម៉ង់នៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top