កីឡា

Conte ត្រៀមខ្លួន ចុះកុងត្រាថ្មី ជាមួយនឹង Spurs

The Sun ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកអ៊ីតាលីលោក Antonio Conte គឺបានត្រៀមខ្លួនរួចរាល់ទៅហើយ ក្នុងការចុះកុងត្រាថ្មីជាមួយនឹងក្លឹប Spurs ដើម្បីបញ្ចប់ទៅ នៃព័ត៌មានចចាមអារ៉ាម អំពីអនាគតជាមួយនឹងក្លឹបអង់គ្លេសនេះ។

នៅក្នុងព័ត៌មានជាច្រើន ដែលត្រូវបានចេញផ្សាយ ពីខាងប្រទេសអ៊ីតាលីកន្លងមក ជាពិសេសអំឡុងពេល កីឡាករបំពេញកាតព្វកិច្ច ជាមួយនឹងជម្រើសជាតិនោះ មានការអះអាងថាគ្រូបង្វឹករូបនេះ នឹងអាចវិលត្រឡប់ ជាមួយនឹងក្លឹបយក្សអ៊ីតាលី Juventus។

ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកផ្ទាល់ បានចេញមកធ្វើការឆ្លើយតបបែបនេះថា៖ គឺជារឿងដែលមិនមានភាពគោរពដាក់គ្នាសោះ ពីព្រោះថាពេលនេះខ្ញុំកំពុងរីករាយ ជាមួយនឹង Spurs ខ្លាំងនៅឡើយ ហើយបច្ចុប្បន្នកុងត្រាថ្មី កំពុងដំណើរការដែលអនុញ្ញាតិ ឲ្យខ្ញុំនឹងបន្តរស់នៅទីនេះយ៉ាងហោចណាស់ ដល់រដូវក្តៅក្រោយជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top