កីឡា

Koulibaly បកស្រាយពីមូលហេតុ ជ្រើសយកសេនេហ្គាល់ ជំនួសឲ្យបារាំង

នៅសប្តាហ៍នេះ កីឡាករខ្សែការពារឆ្នើម របស់ក្លឹបតោខៀវ Chelsea កីឡាករ Kalidou Koulibaly បានធ្វើការពន្យល់ពីមូលហេតុ ដែលនាំឲ្យគាត់សម្រេចចិត្ត ក្នុងការចូលរួមជាមួយនឹង ក្រុមជម្រើសជាតិសេនេហ្គាល់ ជាជាងក្រុមជម្រើសជាតិបារាំង។

កីឡាកររូបនេះបានកើតនិងធំធាត់ឡើង នៅក្នុងប្រទេសបារាំង ប៉ុន្តែគាត់អាចមានសិទ្ធលេង ឲ្យក្រុមសេនេហ្គាល់ បានដោយសារតែឪពុកម្តាយ មានដើមកំណត់ជាជនជាតិសេនេហ្គាល់ ហើយការសម្រេចចិត្តចូលរួម ជាមួយនឹងសេនេហ្គាល់បានធ្វើឡើង តាំងតែពីពេលគាត់ មានអាយុ២០ឆ្នាំមកម្ល៉េះ។

Koulibalyបាននិយាយថា៖ ខ្ញុំបានសាកសួរនិងពិភាក្សា ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ប៉ុន្តែពួកគេបាននិយាយថា វាគឺជាសម្រេចចិត្តផ្ទាល់ខ្លួន ប៉ុន្តែក្រោយមកខ្ញុំត្រូវបានក្រុមជម្រើសជាតិ កោះហៅព្រមទាំងបានពិភាក្សា ជាមួយនឹងគ្រូបង្វឹកផង។ ពេលខ្ញុំមកដល់សេនេហ្គាល់ ជួបជាមួយនឹងកីឡាករផ្សេងទៀត ពួកយើងនិយាយត្រូវគ្នាណាស់ ពីព្រោះថាយើងបានលូតលាស់ ចេញពីមជ្ឍដ្ឋានដូចគ្នាការញាំដូចគ្នា ភាសាដូចគ្នា ដូច្នេះខ្ញុំគិតថាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top