លោក Erik Ten Hag អ្នកចាត់ការ Manchester United បានឈ្នះពានអ្នកចាត់ការឆ្នើម Premier League ប្រចាំខែកញ្ញា។ នេះបើតាមលីគកំពូលនេះប្រកាសនៅក្នុងថ្ងៃនេះ។
នៅក្នុងខែកញ្ញានេះ អ្នកចាត់ការរូបនេះ បានដឹកនាំ Man Utd ក្នុងក្របខ័ណ្ឌ PL ២ប្រកួត និងឈ្នះទាំង ២ប្រកួតនេះតែម្ដងនឹងក្លឹប Leicester City នូវលទ្ធផល ១-០ និងក្លឹប Arsenal នូវលទ្ធផល៣-១ ដែលជួយឲ្យ Man Utd ឡើងមកចំណាត់ថ្នាក់ទី៥ នៃតារាងប្រកួត PLនៅក្នុងពេលនេះ។
លោក Ten Hag ទើបមកដឹកនាំនៅលីគ កំពូល អង់គ្លេសជាលើកដំបូង នៅក្នុងរដូវកាលឆ្នាំ២០២២/២៣ ដូច្នេះនេះក៏ជាលើកដំបូងផងដែរ ដែលលោកបានឈ្នះពានខាងលើ ៕