អតីតវិរៈបុរសរបស់ក្លឹបបិសាចក្រហម Man UTD លោក Roy Keane បានធ្វើការរិះគន់យ៉ាងខ្លាំងៗ ទៅលើក្លឹបនៅអំឡុងពេល នៃការបើករដូវកាលថ្មីនេះ ដោយក្នុងនោះជាពិសេស ចំពោះបញ្ហារបស់កីឡាករ Cristiano Ronaldo ដោយបានលើកឡើងថា ក្លឹបមិនបានផ្តល់អ្វីទាំងអស់ តែបែរជាមើលងាយទៅវិញ ចំពោះកីឡាករប៉ទុយហ្គាល់រូបនេះ។
លោក Keane និយាយថា៖ Ronaldo បានប្រកួតបានតែ៧ប្រកួតប៉ុណ្ណោះ រដូវកាលនេះហើយចុងក្រោយ បែរជាមិនបានបង្ហាញខ្លួន ក្នុងការប្រកួតដ៏សំខាន់ប៉ះនឹង Man City ទៅវិញដោយគ្រូបង្វឹកលោក Erik ten Hag សម្រេចដាក់គាត់ឲ្យអង្គុយកៅអីបម្រុងទៅវិញ។ខ្ញុំគិតថា Man UTD បានបង្ហាញនូវភាពមិនគោរព និងមើលងាយយ៉ាងខ្លាំង ចំពោះកីឡាករដ៏ល្អបំផុត របស់ពិភពលោកម្នាក់នេះ។
លោក Keane ថែមទាំងបានបន្តរិះគន់ នូវគំនិតរបស់លោក ten Hag ថាបានព្យាយាមរក្សាទុកកីឡាករ វ័យ៣៧ឆ្នាំរូបនេះថា ជាជម្រើសរបស់គាត់នោះ គឺជាគំនិតដែលអត់បានការអ្វីទាំងអស់ ហើយរដូវកាលនេះ ក្រុមគឺកាន់តែកាន់តែយ៉ាប់ជាងមុនប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី