កីឡា

Zaniolo ត្រៀមបន្តកុងត្រាថ្មី ជាមួយនឹង Roma

កីឡាករ Nicolo Zaniolo ត្រូវបាន The Calciomercato ចេញផ្សាយថាកំពុងធ្វើការជាមួយនឹងក្លឹប Roma ដើម្បីអាចបន្តកុងត្រាថ្មី ជាមួយនឹងគ្នាបានបន្ថែមទៀត ខណៈដែលមានព័ត៌មានចចាមអារ៉ាម ជាច្រើនអំពីការចាកចេញ របស់កីឡាករវ័យក្មេងរូបនេះ។

កីឡាករវ័យ២៣ឆ្នាំ Zaniolo វ័យ២៣ឆ្នាំមួយរយៈចុងក្រោយនេះ មានដំណឹងថានឹងត្រូវចាកចេញពីក្លឹប ទៅចូលរួមជាមួយនឹងក្លឹបធំៗមួយចំនួន ដូចជា Juventus និង Spurs ជាដើមខណៈដែលកុងត្រាដើម របស់គាត់អាចនឹងផុតកំណត់ នៅត្រឹមឆ្នាំ២០២៤ ខាងមុខនេះហើយ។

ប្រភពដដែលបានបន្តទៀតថា កីឡាករផ្ទាល់បានប្តេជ្ញាចិត្ត ក្នុងការបន្តរស់នៅជាមួយនឹងក្លឹប ដោយក្នុងនោះក៏មានការតម្លើង នៃប្រាក់កម្រៃរបស់គាត់ ក្នុងទំហំ៤លានអឺរ៉ូក្នុងំួយឆ្នាំផងដែរហើយកុងត្រាថ្មី គឺអាចមានសុពលភាព រហូតដល់ឆ្នាំ២០២៧៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top