កីឡា

Klopp សារភាពថា ពិតជាតែងតែតាមដាន Odegaard រហូតមកពិតមែន

មុនពេលដែលមានការសម្រេចចិត្ត ដោយកីឡាករ Martin Odegaard ទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នោះគ្រូបង្វឹកលោក Jurgen Klopp បានសារភាពថាពិតជាបានបន្តតាមដាន និងចាប់អារម្មណ៍កីឡាកររូបនេះយ៉ាងខ្លាំងពិតមែន។

កីឡាករអន្តរជាតិន័រវេសរូបនេះ បានបង្ហាញខ្លួនយ៉ាងគួរឲ្យភ្ញាក់ផ្អើល កាលពីឆ្នាំ២០១៥ក្នុងនាមជាកីឡាករ ដែលមានវ័យទើបតែ១៥ឆ្នាំឲ្យក្លឹប Real Madrid ក្នុងឈុតធំ។ ទោះបីជាមិនបានបង្ហាញភាពលេចធ្លោ នៅក្នុងលីគកំពូលអេស្បាញ ជាមួយនឹង Real Madrid ចាប់ពីពេលនោះមកក្តីប៉ុន្តែលោក Jurgen Klopp គឺជាអ្នកដែលតែងតែតាមដានឬ Follow កីឡាករ Odegaard រហូតមក។

គ្រូបង្វឹករបស់ Liverpool បច្ចុប្បន្នរូបនេះក៏បានអះអាងដែរថា គាត់ពិតជាធ្លាប់បានរៀបចំផែនការ ដើម្បីនាំយកកីឡាកររូបនេះមកចូលរួមក្លឹប កាលពីគ្រាដែលលោកមានវត្តមាន នៅជាគ្រូបង្វឹករបស់ក្លឹប Borrusia Dortmund មកម្ល៉េះ មុនពេលដែល Odegaard ផ្ទេរទៅលេងខ្ចីជើងជាមួយនឹង Arsenal កាលពីឆ្នាំ២០២១៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top