កីឡា

Napoli លត់ Ajax ដល់ទៅ៦ទល់នឹង១

ក្រុមជើងខ្លាំងនៅលីគអ៊ីតាលី Serie A និងក៏ជាក្រុមកំពុងឈរ នៅកំពូលតារាងផង​ មាន២០ពិន្ទុដាច់គេផងនោះ Napoli បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ទោះបីជាការប្រកួតក្រៅលីគក្តី ជាក់ស្តែងយប់មិញនេះ ក្នុងការប្រកួតប្រជែងពាន Champions League ដោយអាចលត់ក្រុមខ្លាំងហូឡង់ Ajax ក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១។

បន្តនៅកំពូលតារាងលីគក្នុងស្រុក និងបន្តនៅកំពូល​ នៃទំរង់លេងផងនៅក្រៅលីគ ដោយកន្លងមកយកឈ្នះ Liverpool ក្នុងលទ្ធផល៤ទល់នឹង១ ក្រោយមកយកឈ្នះ Rangers ក្នុងលទ្ធផល៣ទល់នឹង០ ខណៈដែលចុងក្រោយនេះ យកឈ្នះក្រុមខ្លាំង Ajax ក្នុងលទ្ធផលចាស់ដៃ៦ទល់នឹង១។

គ្រាប់បាល់ដំបូងកើតឡើង នៅនាទីទី៩ដោយកីឡាករ Kudus របស់ Ajax ប៉ុន្តែមិនបានប៉ុន្មានផង នៅនាទីទី១៨ទើប Napoli តាមស្មើវិញដោយកីឡាករ Raspadori និងបន្តបន្ទាប់ដោយកីឡាករ Lorenzo នាទីទី៣៣ ដោយ Zielinski នៅនាទីទី៤៥ ដោយកីឡាករ Raspadori ដដែលនាទីទី៤៧ដោយ Kvaratskhelia នានីទី៦៣ និងចុងក្រោយដោយ Simeone នៅនាទីទី៨១៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top