ភ្នំពេញ៖ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានរៀបចំមហាសន្និបាតវិសាមញ្ញ និងបូកសរុបការងារឆមាសទី១ បន្តអនុវត្តការងារឆមាសទី២ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ និងកែសម្រួលសមាសសភាព គណៈកម្មាធិការប្រតិបតិ្តអាណត្តិទី៣ ឆ្នាំ២០២២-២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

ក្នុងឳកាសមហាសន្និបាតវិសាមញ្ញនេះ គណៈកម្មាធិការប្រតិបតិ្តធ្វើការ បោះឆ្នោតតែងតាំងលោក ប្រាក់ ផល្លា ជាប្រធានសហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជាអាណត្តិទី៣ ឆ្នាំ២០២២-២០២៦ លោក ឆេង សុភ័ក្រតែងតាំងជាអនុប្រធានទី១ លោក ជា វិបុល លោក វ៉ា គ្រី អនុប្រធាន លោក ជា សែនវិស្សុត អគ្គលេខាធិការ កញ្ញា មាស តឿ កញ្ញា ឃនសាត សាន្នីតា លោក នី ចាន់សេដ្ឋាន អគ្គលេខាធិការរង លោក វ៉ង់វុទ្ធា អគ្គហេរញ្ញិក លោក និងសំណាង វិរៈបុត្រ អគ្គហេរញ្ញិករង។

ចំណែកលោក គិវ ប៉ូឡូ លោក ងិន មករា លោក កញ្ញា ផាន់ ច័ន្ធវិច្ឆិកា លោក ស្រេង ឈុនឡាយ លោក កែវ ពិសិដ្ឋ លោកស្រី វ៉ាន់ សុវណ្ណ កញ្ញា វណ្ណ សុភា កញ្ញា គួយ ស៊ីវឡេង លោក យី សារិន លោក ឆាយ មកសិកា លោក យ៉ែម វាសនា លោក សៀង ម៉ៅ លោក ឆាយ បញ្ញាវុធ និងលោកស្រី វិន សុធារី ជាសមាជិក។

មហាសន្និបាតវិសាមញ្ញនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រាក់ ផល្លា ជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាថ្មី លោក ហួត ស្រេងទី្រ ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា លោក ផាត់ បញ្ញាសុជាតក៌ អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឺកហ្វឹនកីឡាតំណែងឲ្យ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក កាំង សុធា អនុប្រធាននាយកដ្ឋានរដ្ឋបាលតំណែងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ៕

