The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងស្ថិតនៅក្នុងចំណោមក្លឹបធំៗទាំងបី របស់អង់គ្លេស ដែលបានបញ្ចូនក្រុមការងារ ទៅតាមដានកីឡាករវ័យក្មេងម្នាក់ របស់ក្លឹប Rangers ។
កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Rangers ឈុតធំដែលមានឈ្មោះថា Leon King រូបនេះមានវ័យទើបតែ១៨ឆ្នាំប៉ុណ្ណោះ បើយោងតាមប្រភពដ ដែលហើយក៏ធ្លាប់ជាប់ជាជម្រើសជាតិ របស់ប្រទេសស្កុតឡែន ចំនួន២ដងមកហើយ និងបង្ហាញខ្លួនឲ្យក្លឹបឈុតធំនេះ បាន១០ដងមកហើយរដូវកាលនេះ។
ក្រៅពតែពីក្លឹបបិសាចក្រហម Man UTD ហើយនោះគេជឿជាក់ថា ក៏មានក្រុមការងាររបស់ក្លឹបធំៗ របស់អង់គ្លេសផ្សេងទៀត ដូចជាក្លឹប Newcastle និងក្លឹប Leeds UTD ផងដែរដើម្បីតាមដានសមត្ថភាពរបស់ King៕ ប្រែសម្រួល៖ស៊ុនលី