កីឡា

រក​ឃើញ​ពីរ​ក្រុម​កក់​កៅអី Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ

Manchester City និង Real Madrid គឺ​ជា​​២​ក្រុម​ដំបូង​បាន​កក់​កៅអី​​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ពាន​រង្វាន់ Champions League បន្ទាប់​ពី​លេង​ប្រកួត​ទី​៤​ក្នុង​វគ្គ​សន្សំ​ពិន្ទុ។

Man City បាន​​ប្រកួត​ស្មើ​​គ្នា ០-០ ជាមួយ Copenhagen ខណៈ​ពួក​គេ​មាន​ឱកាស​ទាត់​ប៉េណាល់ទី​មួយ​បាល់​តែ Riyad Mahrez ធ្វើ​មិន​បាន​សម្រេច។ ក្រុម​លោក Pep Guardiola ​បាន​ឡើង​ទៅ​កាន់​វគ្គ​​១៦​ក្រុម បន្ទាប់​ពី Sevilla មិន​អាច​​យក​ឈ្នះ Borussia Dortmund សម្រាប់​ការ​ប្រកួត​ក្នុង​ពួល G។

ក្លឹប​យក្ស​របស់​អេស្ប៉ាញ Real Madrid ក៏​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដូច​គ្នា ក្រោយ​ប្រកួត​ស្មើ​គ្នា ១-១ ជាមួយ Shakhtar Donetsk។ Shakhtar ជា​អ្នក​រក​គ្រាប់​​នាំ​មុខ​មុន​ដោយ​កីឡាករ Zubkov មុន​ពេល​ខ្សែ​ការពារ Rudiger ធ្វើ​បាន​គ្រាប់​តាម​ស្មើ​ឲ្យ Real នៅ​នាទី​ទី​៩០+៥៕

Most Popular

To Top