កីឡា

Haaland ក្លាយជាអ្នកជួយ Man City តាមយក Bellingham បានម្នាក់ទៀត

The Goal ចេញផ្សាយនៅថ្ងៃនេះជឿជាក់ថាក្លឹបមេឃខៀវ Man City អាចទទួលបានសំណាងផ្ទួនៗ នៅក្រោយពេលដែលបានទទួលស្វាគមន៍វត្តមានកីឡាករ ពូកែរកគ្រាប់បាល់ Erling Haaland ទៅហើយនោះដោយនឹងអាច បន្ថែមកីឡាករដ៏មានសក្តានុពលម្នាក់ទៀតជាមិនខាននៅពេលខាងមុខ។

ប្រភពដដែលបានចេញផ្សាយទៀតថាកីឡាករគោលដៅបន្ទាប់ដែល Man City ចង់បាននោះគឺជាកីឡាករអង់គ្លេសកំពុងឡើងជើងខ្លាំងនៅអាល្លឺម៉ង់ Jude Bellingham ក៏ជាកីឡាករធ្លាប់លេងជាមួយនឹងក្លឹប Dortmund ជាមួយនឹង Haaland ផងដែរ។

កីឡាករខ្សែប្រយុទ្ធវ័យទើបតែ១៩ឆ្នាំ រូបនេះកំពុងទាក់ចិត្តក្លឹបជាច្រើននៅអឺរ៉ុប ប៉ុន្តែជឿជាក់ថា Man City នឹងអាចនាំមុខគេពីព្រោះថានៅនេះមានមិត្តភ័ក្ត ដ៏ជិតស្និទម្នាក់របស់ខ្លួនរួចទៅហើយគឺកីឡាករ Haaland ហើយ
ជឿជាក់ថា Haaland ក៏កំពុងព្យាយាមបញ្ចុះបញ្ចូល Bellingham ផងដែរក្នុងពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top