The SportWitness នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែបម្រើ Sergej Milinkovic-Savic ដែលកំពុងលេងឲ្យក្លឹប Lazio នោះនៅពេលនេះ គឺនឹងអាចមានឱកាសក្នុងការផ្ទេរចេញ ពីអ៊ីតាលីហើយ នៅខែមករាខាងមុខ ហើយក្នុងនោះទាំង Man UTD និង Juventus សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ និងការត្រៀមខ្លួនរបស់គេផងដែរ។
បិសាចក្រហម Man UTD បានចំណាយពេលចរចានិងតាមដានជើង របស់កីឡាករ Savic យូរជាងគេប៉ុន្តែកុងត្រា ជាមួយនឹងកីឡាករស៊ែប៊ីរូបនេះ មិនបានប្រព្រឹត្តទៅជោគជ័យឡើយ ម្តងជាង២ដងហើយ ទោះជាយ៉ាងណាក្លឹបគឺនៅតែបន្តកិច្ចការងារនេះដដែល នៅខែមករានេះ។
តម្លៃខ្លួនរបស់កីឡាករនៅពេលនេះ អាចមានប្រមាណជា៦០លានអឺរ៉ូ និងប្រាក់កម្រៃបន្ថែមមួយចំនួនទៀត សម្រាប់ក្លឹប Lazio ខណៈដែលកីឡាករវ័យ២៧ឆ្នាំរូបនេះ បានឈានចូលមកដល់កុងត្រា ដែលមានសុពលភាព២០ខែចុងក្រោយជាមួយនឹងក្លឹប Lazio ទៅហើយនោះ៕ ប្រែសម្រួល៖ស៊ុនលី