កីឡា

Kroos​ ទំនងជាបន្តកុងត្រាថ្មី ជាមួយនឹង Real Madrid

The Goal នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសរសេរថាកីឡាករឆ្នើម Toni Kroos ទំនងជានឹងសម្រេចចិត្ត ដើម្បីអាចបន្តអាជីពបាល់ទាត់ជាមួយនឹងក្លឹប Real Madrid បន្ថែមទៀត មុនពេលដែលត្រូវចូលនិវត្ត ពីបាល់ទាត់ ខណៈដែលកុងត្រាបច្ចុប្បន្ន នឹងត្រូវផុតកំណត់ នៅត្រឹមដំណាច់រដូវកាលនេះទៅហើយនោះ។

កីឡាករមិនសូវខ្វាយខ្វល់ ទៅនឹងបញ្ហាកុងត្រានោះទេ ពីព្រោះគាត់ចង់បញ្ចប់អាជីព ជាមួយនឹងកម្រិតកំពូលនៃបាល់ទាត់របស់គាត់ និងនៅជាមួយនឹងក្លឹបតែម្តងប៉ុន្តែ Real Madrid មើលឃើញថាគាត់នឹងនៅតែអាច ជួយក្លឹបឲ្យមានទំរង់លេងល្អបន្ថែមទៀត នៅរដូវកាលក្រោយ។

ប្រភពដដែលបានបន្តទៀតថា ខណៈដែលកុងត្រានៅត្រូវបញ្ចប់ឆាប់ៗ ទៅហើយនោះប៉ុន្តែ Real Madrid បានត្រៀមកុងត្រាថ្មី ដែលមានសុពលភាព រហូតទៅដល់ឆ្នាំ២០២៤ដើម្បីយកមកចរចាគ្នាលើកនេះ ខណៈដែលការចរចាកំពុងបន្តដំណើរការ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top