កីឡា

ក្រុមបាល់ទះកម្ពុជា ប្រកួតមិត្តភាពក្រុមបាល់ទះសិង្ហបុរី មុន SEA GAMES 2023 មកដល់

ភ្នំពេញ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ និងប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមបាល់ទះជម្រើសជាតិ ប្រទេសសិង្ហបុរី នៅព្រលានយន្តហោះអន្តរភ្នំពេញ ដើម្បីការប្រកួតមិត្តភាពមុនព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោក Chia Min Chong អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះសិង្ហបុរីបានប្រាប់ឲ្យដឹងថា លោកពិតជាសប្បាយរីករាយណាស់ សម្រាប់ការប្រកួតមិត្តភាពនៅប្រទេសកម្ពុជា ជាមួយក្រុមកីឡាបាល់ទះ ជម្រើសជាតិកម្ពុជា ហើយលោកសង្ឃឹមថា ការប្រកួតនេះនឹងបង្ហាញពីសក្តានុពល ចំពោះកីឡាបាល់ទះរបស់ប្រទេសទំាង២។ លោកបានមើលឃើញសក្តានុពល កីឡាបាល់ទះតាំងពីឆ្នាំ២០១៩ ពិតជាអស្ចារ្យហើយ ហើយដែលអស្ចារ្យនោះ គឺឆ្នាំ២០២២ នេះដែលកម្ពុជា បានអភិឌ្ឍនវិស័យបាល់ទះ បានល្អប្រសើរមែនទេន នេះហើយក្រុមលោកចង់មិត្តភាព ជាមួយក្រុមបាល់ទះជើងខ្លាំង។

លោកបានបន្តថា ការប្រកួតលើកនេះ លោកសង្ឃឹមថានឹងបង្ហាញលទ្ធផលមួយ ទៅដល់គណៈកម្មាធិការជាតិ អូឡាំពិកសិង្ហបុរី ហើយការប្រកួតជាមួយ ប្រទេសមានវិស័យកីឡាបាល់ទះខ្លាំង លោកមានអត្ថប្រយោជន៍ អ្នកថ្នាក់ដឹកនាំកីឡាថា លោកបានត្រៀមរួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋបានមានប្រសាសន៍ថា ការប្រកួតមិត្តភាពនេះ យើងមិនអាចមើលស្រាលក្រុមបាល់ទះ ជម្រើសជាតិប្រទេសសិង្ហបុរីបានឡើយ ព្រោះយើងហ្វឹកហាត់ និងគេក៏ហ្វឹកហាត់ដូចគ្នា។
យើងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមបាល់ទះជម្រើសជាតិ ប្រទេសសិង្ហបុរី នៅព្រលានយន្តហោះអន្តរភ្នំពេញ យោងតាមអនុប្រសាសន៍រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ទ្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានល្អប្រសើរ ចំពោះលទ្ធផលចាញ់ ឬឈ្នះជារឿងផ្សេង ដើម្បីកុំឲ្យអួបអោនប្រទេសរបស់យើង។

លោកអគ្គបានបន្តថា ការប្រកួតមិត្តភាពលើកនេះ ក្នុងនាមម្ចាស់មានការចំណេញច្រើន ដូចជាបច្ចេកទេស និងទិចនិចជាមួយក្រុមកីឡាក្រៅប្រទេស ក៏ជាឳកាសមួយសម្រាប់ ក្រុមកីឡាករបាល់ទះកម្ពុជាបញ្ចេញស្នាដៃ និងកែនូវចំណុចខ្វះខាតមួយចំនួន។ ការប្រកួតបើកឳកាសទំាង ១៩ នាក់បញ្ចេញសមត្ថភាពទំាងអស់គ្នា ដើម្បីស្វែងរកកីឡាឆ្នើមៗ៕ ដោយ៖លី ភីលីព

Most Popular

To Top