អ៊ីស្រាអែល ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសអាហ្សង់ទីន មានការព្រួយបារម្ភអំពីរបួសមួយទៀត នៅមុនការប្រកួត World Cup បន្ទាប់ពី Ángel Di María បានចាកចេញពីការប្រកួត Champions League របស់ Juventus នៅ Maccabi Haifa កាលពីថ្ងៃអង្គារ ។
កីឡាករ Di María កំពុងតែរត់រកបាល់ ក្នុងតង់ទីមួយនៅពេលគូបានលូកដៃ ពីក្រោយចំភ្លៅស្តាំរបស់គេ ហើយវាយដោយការឈឺចាប់។ Juventus មិនបានផ្តល់ព័ត៌មានលម្អិត អំពីស្ថានភាពរបស់ Di María ភ្លាមៗនោះទេ ។ វាកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមិត្តរួមជម្រើសជាតិអាហ្សង់ទីន Paulo Dybala បានរងរបួសពេលលេងឲ្យ Roma ។
Lionel Messi មានរបួសកំភួនជើងបន្តិច ហើយមិនមានវត្តមានសម្រាប់ការប្រកួតរបស់ Paris Saint-Germain ទល់នឹង Benfica ក្នុងក្របខណ្ឌ Champions League នៅថ្ងៃអង្គារ ។ អាហ្សង់ទីនដែលជាក្រុមខ្លាំងមួយ សម្រាប់ការប្រកួតក្នុងប្រទេសកាតា បើកឆាកទល់នឹងអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី ២២ ខែវិច្ឆិកា ហើយក៏ប៉ះម៉ិកស៊ិក និងប៉ូឡូញក្នុងពូល C ។
Di María បានផ្តល់ជំនួយទាំង៣ពេល Juventus យកឈ្នះ Haifa ៣-១ កាលពីសប្តាហ៍មុន៕