កីឡា

បញ្ជាការដ្ឋាន​ កងអង្គរក្ស ប៉ះស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី១៥ តុលា

ភ្នំពេញ ៖ ក្រុមបាល់ទះបញ្ជាការដ្ឋាន កងអង្គរក្ស ប៉ះជាមួយក្រុមបាល់ទះស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃបើកឆាកដំបូង នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញសម្រាប់ពូល B ។

ក្រោយពីការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏មានការប្រកួត មិត្តភាព ជាលក្ខណៈកម្តៅសាច់ដុំ រវាងក្រុមបាល់ទះជម្រើសជាតិ ប្រទេសសិង្ហបុរី និងក្រុមបាល់ទះជម្រើសជាតិ ប្រទេសកម្ពុជា មុនព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

ចំណែកការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែនមានក្រុមបាល់ទះជើងខ្លាំងទំាង១១បែងចែកចេញជា៤ពូល គឺក្រុមពូល A៖ក្រុមបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ក្រុមបាល់ទះសមាគម បាល់ទះវិសាខា និងក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងពូលB ក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងក្រុមបាល់ទះសមាគមបាល់ទះ ខេត្ត សៀមរាប។

រីឯពូលC៖ក្រុមបាល់ទះកងពលធំអន្តរាគមន៍ លេខ៣ ក្រុមបាល់ទះកូននាគឧត្តរ និងក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយពូលD ក្រុមបាល់ទះសមាគមបាល់ទះក្រសួងមហាផ្ទៃ និងក្រុមបាល់ទះស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ជាក្រុមមានសំណាងឡើង វគ្គ៨ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ៕

Most Popular

To Top