កីឡា

Real Madrid មិនដើរបកក្រោយ​​ សម្រាប់ Mbappe ឡើយ

The Marca ចេញផ្សាយនៅថ្ងៃនេះ​ បានឲ្យដឹងថាក្លឹបយក្ស Real Madrid បានសម្រេចចិត្តច្បាស់ហើយថា នឹងមិនវិលត្រឡប់ទៅរកការចរចា ជាមួយនឹងកីឡាករឆ្នើម Kylian Mbappe ឡើយសម្រាប់ខែមករាខាងមុខនេះ ឬរដូវក្តៅខាងមុខក្តី។

តារាឆ្នើមរបស់បារាំងរូបនេះ បានបដិសេធ មិនព្រមផ្ទេរទៅចូលរួម Santiago ឡើយ កាលពីរដូវក្តៅកន្លងមក ដោយសម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប PSG ទៅវិញជាមួយនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹក ហើយក្រោយមកបែរជាបានសោកស្តាយ ចំពោះការសម្រេចចិត្ត និងចង់ធ្វើការផ្លាស់ប្តូរ នៅខែមករាទៅវិញ។

ប្រភពដដែលបានឲ្យដឹងដែរថា Real Madrid នឹងមិនធ្វើការកែប្រែចិត្តត្រឡប់ទៅរក Mbappe វិញឡើយនិងបន្តរងចាំ រហូតដល់ឆ្នាំ២០២៤ដើម្បីអាចធ្វើការស្នើសុំ ចរចាជាមួយនឹង Erling Haaland របស់ Man City ជំនួសវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top