កីឡា

Man UTD ពន្យាពេលផ្តល់កុងត្រា ឲ្យកីឡាករសំខាន់២នាក់

The Guardian ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD មកដល់ពេលនេះទៅហើយ កំពុងតែបន្តពន្យាពេល មិនទាន់ផ្តល់កុងត្រាថ្មី សម្រាប់កីឡាករខ្សែប្រយុទ្ធ Marcus Rashford និងអ្នកចាំទី David De Gea នៅឡើយខណៈដែលពេលវេលា កាន់តែកៀកមកដល់កាលកំណត់ទៅហើយនោះ។

ប្រភពដដែលបានបន្តទៀតថា គ្រូបង្វឹកលោក Erik ten Hag គឺជាអ្នកសម្រេចចិត្តនៅពីក្រោយកុងត្រាទាំងនេះ ប៉ុន្តែដោយសារតែលោក នឹងត្រូវរងចាំមើលទំរង់លេង របស់ពួកគេទាំងពីរនេះបន្តទៀត សិននៅក្នុងរដូវកាលថ្មីនេះ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន Man UTD កំពុងស្ថិតនៅលេខរៀងទី៥នៅឡើយ ក្នុងកំពូលតារាងមាន១៦ពិន្ទុ និងសល់១ប្រកួតក្នុងដៃ តាមពីក្រោយ Chelsea មាន១៩ពិន្ទមាន១ប្រកួតក្នុងដៃដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top