កីឡា

លោក Potter ឆ្លើយតបទៅនឹង បញ្ហាកីឡាករខ្ចីជើង Zakaria

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Graham Potter បានធ្វើការបដិសេធព័ត៌មានចចាមអារ៉ាមថា ក្លឹបនឹងធ្វើការកាត់កុងត្រាខ្ចីជើង របស់កីឡាករ Denis Zakaria នៅមុនកាលកំណត់ ដើម្បីឲ្យកីឡាករអាចត្រឡប់ ទៅកាន់ក្លឹប Juventusវិញ។

តោខៀវ Chelsea បានចុះកុងត្រាជាមួយនឹង Juventus ដើម្បីនាំយកកីឡាកររូបនេះ ក្នុងនាមជាកីឡាករខ្ចីជើង កាលពីរដូវក្តីកន្លងមក ប៉ុន្តែមកដល់ពេលនេះកីឡាករផ្ទាល់ នៅមិនទាន់អាចបង្ហាញខ្លួន លេងបានមួយនាទីណានៅឡើយ សម្រាប់ Chelsea ហើយដែលនេះបានកើតចេញជាព័ត៌មានថា ក្លឹបអង់គ្លេសអាចពិចារណា លុបកុងត្រាខ្ចីជើងចោលតែម្តង។

ឆ្លើយតបទៅនឹងព័ត៌មាននេះលោក Potter បាននិយាយថា៖ Denis គឺនៅតែបន្តមានវត្តមាន ក្នុងក្រុមជាធម្មតា។ គាត់ហ្វឹកហាត់បានយ៉ាងល្អនិងទៀងទាត់ ហើយក៏បានត្រៀមខ្លួនរួចរាល់ហើយផងដែរ ដើម្បីជួយក្រុមរបស់យើង។ ប្រាកដណាស់តំណែងរបស់គាត់​ នៅក្នុងក្រុមគឺពិតជាមាន ប៉ុន្តែមកដល់ពេលនេះគាត់នៅតែសំខាន់ សម្រាប់យើងនិងក្រុមទាំងអស់ ហើយគាត់ត្រូវតែអត់ធ្មតង់បន្តិចទៀត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top