ភ្នំពេញ ៖ ក្រុមកីឡាវាយកូនបាល់កម្ពុជា បន្តធ្វើបានល្អក្នុងជំនួបទី២ របស់ខ្លួនក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា វាយកូនបាល់ DAVIS CUP គ្រុបទី៤ នៅប្រទេសបារ៉ែន ដោយដណ្តើមបានជ័យជំនះ លើប្រទេសម៉ុងហ្គោលី ក្នុងលទ្ធផល៣ទល់០ កាលពីថ្ងៃទី១៨ ម្សិលមិញ ។
ជ័យជម្នះ២ប្រកួតនេះ កាន់តែលើកទឹកចិត្ត ឲ្យក្រុមវាយកូនបាល់កម្ពុជា ខិតខំប្រឹងប្រែងបន្ថែមក្នុងស្មារតី ប្រយុទ្ធនៅលើទីលាន ក្នុងជំនួបទី៣របស់ខ្លួន ប៉ះប្រទេសទុកមេនីស្ថាន ដែលធ្វើឡើង នៅថ្ងៃទី២០ ខែ តុលា ស្អែកនេះ ដើម្បីឈរនៅតំណែងលេខ១ពូលA ក្នុងដំណើរឡើងទៅប្រកួតខ្វែង ពូលជាមួយក្រុមខ្លាំងមកពីពូលB ។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា ជំនួបទី៣ ប៉ះក្រុមវាយកូនបាល់ទុមេនីស្ថាន កម្ពុជាបានត្រៀមខ្លួនរួចហើយ ទាំងកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំក្រុម ដោយពួកយើងទាំងអស់គ្នា បានរួមចិត្តតែមួយក្នុងស្មារតីប្រកួត ដើម្បីទទួលបានជោគជ័យ ជូនជាតិមាតុភូមិ ពិសេស គឺ ការបង្ហាញ ទង់ជាតិកម្ពុជា លើឆាកអន្តរជាតិរំលេច អំពីការរីកចំរើនវិស័យកីឡា របស់កម្ពុជា ទៅកាន់ពិភពលោក ។
សម្រាប់ក្រុមកីឡាវាយកូនបាល់កម្ពុជា នៅថ្ងៃទី២០ ស្អែកនេះ នឹងត្រូវប៉ះ ក្រុមកីឡាវាយកូនបាល់ប្រទេស ទុកមេនីស្ថាន ដែលជាប្រកួតទី៣ ដើម្បីដណ្តើមយកលេខ១ ក្នុងពូលA ឆ្ពោះទៅប្រកួតខ្វែងពូលជា មួយក្រុម ខ្លាំ ងមកពីពូល B ប្រសិនបើកម្ពុជា នៅតែបន្តឈ្នះក្រុមខ្លាំង មកពីពូលB ក្នុងជំនួបទី៤ នៅថ្ងៃទី២១ ខែ តុលាខាងមុខទៀតនោះ ក្រុមវាយកូនបាល់ប្រទេសកម្ពុជា នឹងឡើងទៅប្រកួត វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ជាក្រុមវាយកូនបាល់ដែលជាក្រុមខ្លាំងដូចគ្នាដណ្តើមកៅអីឡើងទៅគ្រប់ទី៣នៅឆ្នាំក្រោយ ដែលជាឆ្នាំ២០២៣ ។
សូមរំលឹកថា ព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ ដែលប្រកួតនៅប្រទេសបារ៉ែន មាន៩ ប្រទេ សចូលរួមចែកចេញ ជាពីរពូល ពូលAមាន4 ប្រទេស ទុកមេនីស្ថាន ម៉ុងហ្គាលី ប៊ូតាន និងកម្ពុជា ខ ណៈ ពូ ល B មាន៥ប្រទេសដូចជា ប្រទេសបារ៉ែនម្ចាស់ផ្ទះ ប្រទេសកាំ ប្រទេសឡាវ គុយវេត និងប្រទេសសបង្ហបុរី ៕