កីឡា

កីឡាករ Pogba វិលត្រឡប់មកហ្វឹកហាត់ជាមួយ Juventus វិញក្នុងគោលបំណង ចង់បានកៅអី World Cup

អ៊ីតាលី ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ ឆ្នើម Paul Pogba បានត្រឡប់មក ហ្វឹកហាត់វិញជាមួយ Juventus ដោយបង្កើនក្តីសង្ឃឹមថា ខ្សែបម្រើរូបនេះអាចស្តារទម្រង់លេង របស់លោកឡើងវិញបានទាន់ពេល ដើម្បីបញ្ចូលក្នុងក្រុមបាល់ទាត់ ពិភពលោក របស់ប្រទេសបារាំង ។

កីឡាករ Pogba បានទទួលការវះកាត់ជង្គង់ខាងស្តាំ របស់លោកកាលពីដើមខែកញ្ញា បន្ទាប់ពីបានរហែកសាច់ដុំ របស់លោកក្នុងអំឡុងពេលដំណើរ ទេសចរណ៍មុនរដូវកាលរបស់ Juventus នៅសហរដ្ឋអាមេរិក កាលខែកក្កដា ដោយបានចូលរួមជាមួយក្លឹបអ៊ីតាលី ២សប្តាហ៍មុនពី Manchester United ។
វាជារយៈពេលដ៏លំបាកមួយសម្រាប់ Pogba ចំពេលមានការ ស៊ើបអង្កេតលើការចោទប្រកាន់ថា លោកត្រូវបានគេកំណត់គោលដៅ ដោយការប៉ុនប៉ងជម្រិត យកប្រាក់ដោយបងប្រុស និងមិត្តភក្តិកុមារ ភាពរបស់លោក។

ក្រុមការពារតំណែងជើងឯក បារាំង បើកឆាកប៉ះ អូស្ត្រាលី នៅថ្ងៃទី ២២ ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ដោយមាន ដាណឺម៉ាក និង ទុយនេស៊ី ស្ថិតក្នុងពូល D ផងដែរ ៕

Most Popular

To Top