ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ តំណាងឲ្យលោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារ ផ្នែកកីឡាជាមួយ លោក Raul Fomes Valenciano សមាជិកសភា ប្រទេសគុយបា និងលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងថ្នាក់ដឹមនាំកីឡាកម្ពុជា ជាច្រើនរូបទៀត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។

លោក ស សុខា បានមានប្រសាសន៍ថា លោកបានស្នើសុំ ឲ្យខាងភាគីប្រទេសគុយបា ជួយផ្នែកកីឡា ដែលមានសក្តានុពល របស់គុយបា និងពេទ្យកីឡា សម្រាប់កីឡាប្រទេសកម្ពុជា មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា ជាពិសេសប្រភេទ កីឡាប្រដាល់សកល និងបាល់ទះ ដោយសារវិស័យកីឡាបាល់ទះគុយបា ស្ថិតចំណោមលេខ១២ ពិភពលោក ។
អ្វីដែលសំខាន់នោះ គឺឲ្យចង់ប្រទេសគុយបា ជួយរៀបចំវិទ្យាស្ថានអប់រំកាយ និងកីឡាកម្ពុជា ដូចវិទ្យាស្ថានអប់រំកាយ និងកីឡាគុយបាដែរ ។
លោកាបានបន្តថា ស្នើរបញ្ជូនមន្រី្តជំនាញកីឡា៣រូប ទៅប្រទេសគុយបា ដើម្បីសិក្សាផ្នែកជំនាញ និងវគ្គខ្លី សម្រាប់រៀបចំ ព្រឹត្តិការណ៍ និងគ្រប់គ្រងកីឡា ដែលចំណុចសំខាន់ ត្រៀមរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា ។

លោក Raul Fomes Valenciano ក៏បានមានប្រសាសន៍ថា សូមអរគុណសម្រាប់ការ ទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ ចំពោះក្រុមគណៈប្រភិតូ របស់លោក ចំពោះការទទួលខុសត្រូវ ផ្នែកកីឡា និងទំនាក់ទំនង រវាងប្រទេសទំាំង២រយៈពេល៦០ឆ្នាំ ជាងជាមួយគ្នា លោកជឿជាក់ថា វិស័យកីឡាជាវិស័យមួយដ៏ល្អ ជួយការងារកាន់តែប្រសើរ ឡើងកម្ពុជា និងគុយបា៕






