កីឡា

លោក ស សុខា​ ៖ ការប្រកួតនេះ ត្រូវឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស

ភ្នំពេញ ៖ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុករួម នៃគណៈកម្មការបច្ចេកទេស រៀបចំការប្រកួតកីឡា ឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំគណៈកម្មការ បច្ចេកទេស រៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបាននិយាយថា ការប្រកួតនេះយើង ប្រើប្រាស់ទីលាន កីឡាចំនួន៥ ទីតាំងរួមមាន វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យ បឹងត្របែក ពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលមាន៨៨វិញ្ញាសាលើ១២ ប្រភេទកីឡាដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន១៤៤៣នាក់ មកពីសាកលវិទ្យា ចំនួន៣៨ នៅទូទំាងប្រទេស ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន ២០ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ១៨ ។

លោកបានបន្តថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២២នេះ មានគោលបំណងផ្តល់ ឱកាសដល់និស្សិតពេញ ម៉ោង បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសនិស្សិត ដែលមានទេពកោសល្យតំណាងជាតិ ចូលរួមប្រកួតកីឡា សកលវិទ្យាល័យអន្តរជាតិ ។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតជាការដ្ឋាន អនុវត្តការងារត្រៀមលក្ខណៈ ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ។ ឱកាសដល់មន្រ្តីបច្ចេកទេសដែលសហព័ន្ធកីឡាជាតិ បានបណ្តុះបណ្តាលហើយ បានអនុវត្តការងារ ជាក់ស្តែង ដើម្បីទទួល បានចំណេះដឹង និងបទពិសោធន៍ ព្រមទំាងលើកកម្ពស់គុណភាព នៃការរៀបចំការប្រកួតត្រៀម លក្ខណៈឆ្ពោះទៅឆ្នាំ២០២៣ ។

លោក ស សុខា បានមានប្រសាសន៍ថា ការប្រកួតកីឡានេះផងដែរ តម្រូវឲ្យឈរលើស្មារតី ទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណង មិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អ ប្រសើរសម្រាប់ ប្រទេសជាតិ យើង និងជៀសផុត ពីអំពើអសកម្មផ្សេងៗ នៅក្នុងសង្គម ពិសេសជាងនេះទៀតនោះ ឲ្យស្របទៅតាមលំនាំ នៃការរៀបចំការប្រកួតកីឡា សាកលវិទ្យាល័យមានលក្ខណៈជាការប្រកួត (GAMES) ទៅនឹងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) ៕

Most Popular

To Top