ទីបំផុតគ្រូបង្វឹកក្លឹប Aston Villa លោក Steven Gerrard ត្រូបានប្រធានក្លឹប បណ្តេញចេញពីក្លឹបហើយ ក្រោយការបរាជ័យ៣ទល់នឹង០ទៅលើក្រុម Fulham កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ និងគឺជាបរាជ័យផ្ទួន ដែលមកដល់ពេលនេះ Aston Villa ស្គាល់ជ័យជំនះតែ២ដងប៉ុណ្ណោះ បើករដូវកាលថ្មី។
ការចាកចេញរបស់ Gerrard ហាក់ដូចជាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ សម្រាប់អ្នកគាំទ្រក្លឹបដោយសារតែលទ្ធផលរយៈពេល១១ខែកន្លងមកនេះ មិនមានអ្វីល្អប្រសើរឡើយ ដែលក៏មានន័យដែរថាលោកគឺជាគ្រូបង្វឹកទី៤ហើយ ដែលត្រូវបានក្លឹបនៅលីគកំពូលអង់គ្លេសបណ្តេញចេញ នៅរដូវកាលនេះបន្ទាប់ពីលោក Thomas Tuchel, Scott Parker និង Bruno Lage។
ការប្រកាសនេះត្រូវបានធ្វើឡើង នៅលើវេបសាយរបស់ក្លឹប ដោយបានសរសេរថា៖ក្លឹប Aston Villa អាចអះអាងបានថាគ្រូបង្វឹកលោក Steven Gerrard គឺនឹងត្រូវចាកចេញពីតំណែងហើយសុពលភាព នឹងត្រូវអនុវត្តភ្លាមៗតែម្តងនៅថ្ងៃនេះ៕ ប្រែសម្រួល៖ស៊ុនលី