ក្រុម Leicester City យប់មិញបានបើកទ្វាកីឡាដ្ឋាន King Power ទទួលស្វាគមន៍ Leeds UTD បានយ៉ាងល្អដោយអាចរកបាន៣ពិន្ទុងាយស្រួលពីក្រុមភ្ញៀវ ក្នុងលទ្ធផល២ទល់នឹង០។
គ្រាប់បាល់ដំបូងកើតឡើងតាំងតែពីនាទីទី១៦ ជាបាល់បញ្ចូលទីខ្លួនឯង ដោយកីឡាករ Robin Koch របស់ Leeds ហើយនឹងបន្តគ្រាប់ទី២ដោយកីឡាករ Harvey Barnes នានាទីទី៣៥មុនការប្រកួតតង់ទី១ បានបញ្ចប់ទៅហើយ ក៏គ្មានគ្រាប់បាល់កើតឡើងទៀតដែរ។
Leicester City យកបាន៣ពិន្ទុមែន ប៉ុន្តែនៅបាតតារាងនៅឡើយមាន៨ពិន្ទុ ឈរនៅលេខរៀងទី១៨ ខណៈដែល Leeds បាត់បង់៣ពិន្ទុ បន្តឈរនៅតំបន់គ្រោះថ្នាក់នៅឡើយ លេខរៀងទី១៦មាន៩ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្តាហ៍ទី១១នេះ តែនៅសល់មួយប្រកួតទៀតក្នុងដៃ៕ ប្រែសម្រួល៖ស៊ុនលី