ខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi បានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Play Time Sports-Tech HoldCo LLC ដែលជាក្រុមហ៊ុនដាក់គោលដៅ ក្នុងការវិនិយោគលើវិស័យកីឡា ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃពុធកន្លងទៅ។
ក្រុមហ៊ុននេះនឹងមានស្នាក់ការកណ្ដាល នៅទីក្រុងសង់ហ្វ្រង់ស៊ីស្កូ សហរដ្ឋអាមេរិក។
សារព័ត៌មាន Goal បានចុះផ្សាយថា ក្រុមហ៊ុនថ្មីថ្មោងរបស់ Messi នេះនឹងវិនិយោគលើ AC Momento ដែលជាទីផ្សារដេញថ្លៃអាវរបស់កីឡាករកំពូលៗនានា ទូទាំងពិភពលោក ៕ ប្រភព៖ Sabay