កីឡា

Conte បន្តបដិសេធ មិនចរចាកុងត្រាថ្មី

យោងតាមការចេញផ្សាយរបស់ The Daily Mail នៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកអ៊ីតាលីលោក Antonio Conte នៅតែបន្តបដិសេធមិនព្រមពិភាក្សា ជាមួយនឹងក្លឹបឡើយក្នុងការពិនិត្យ លទ្ធភាពបន្តកុងត្រាថ្មី ជាមួយគ្នានៅ Spurs ។

ប្រភពដដែលបានសរសេរទៀតថា គ្រូបង្វឹករូបនេះទំនងជាបាន ដាក់ផែនការទៅហើយថា នឹងធ្វើការចាកចេញពីក្លឹប នៅចុងបញ្ចប់នៃកុងត្រារបស់គាត់ ហើយក្នុងនោះគាត់ប្រហែលជា នឹងត្រូវសម្រេចចិត្តត្រឡប់ទៅ កាន់ក្លឹបចាស់របស់
គាត់វិញគឺ Juventus ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នកុងត្រារបស់គាត់ នៅជាមួយនឹងក្លឹប Spurs គឺមានត្រឹមរយៈពេលតែត្រឹមចុង រដូវកាលនេះប៉ុណ្ណោះខណៈដែលបច្ចុប្បន្ន Spurs កំពុងឈរនៅលេខរៀងទី៤ បណ្តោះអាសន្នក្នុងតារាង ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top