កីឡា

Spurs ប្រហែសចាញ់ Newcastle នៅទឹកដីខ្លួនឯង

លទ្ធផលប្រកួតទាំងប្រផិតប្រផោយ បានធ្វើឲ្យក្រុមមាន់ខ្នាយមាស Spurs បានបាត់បង់ ៣ពិន្ទុយ៉ាងសំខាន់ នៅក្នុងទឺកដីខ្លួនឯងកាលពី យប់មិញទៅលើក្រុមភ្ញៀវ Newcastle ទោះបីជាបានប្រឹងប្រែងស៊ុតដល់ទៅ ១៧ដងក្តី
ប៉ុន្តែមិនអាចធ្វើអ្វី ក្រុមភ្ញៀវឡើយនៅទីបញ្ចប់។

Newcastle យកឈ្នះ Spurs ទាំងប្រផិតប្រផោយ ក្នុងលទ្ធផល២ទល់នឹង១ ខណៈដែល២គ្រាប់របស់ក្រុមភ្ញៀវ កើតឡើងពីការធ្វេសប្រហែលតង់ទី១ ទាំងពីរគ្រាប់ដោយកីឡាករ Callum Wilsonនៅនាទីទី៣១ និង១គ្រាប់ទៀតដោយកីឡាករ
Miguel Almiron នៅនាទីទី៤០ ខណៈដែល Spursអាចតាមវិញបាន ១គ្រាប់ដោយ Harry Kane នៅនាទីទី៥៤។

លទ្ធផលប្រកួតចប់ទៅសប្តាហ៍នេះបានធ្វើឲ្យ​ Spurs បាត់៣ពិន្ទុដើម្បីតាម Man City ដែលមាន២៦ពិន្ទុខណៈដែល Newcastle ទទួលបាន៣ពិន្ទុឡើងមកលេខរៀងទី៤ តាមពីក្រោយ Spurs មាន២១ពិន្ទុ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top