កីឡា

Barcelona បន្តដាក់សំពាធ Real Madrid ក្រោយយកឈ្នះ AT Club ចាស់ដៃ

កិឡាករខ្សែប្រយុទ្ធ Ousmane Dembele ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយដ៏សំខាន់ នៃការប្រកួតរបស់ Barcelona កាលពីយប់មិញក្នុងជ័យជំនះលើក្រុម AT Club ក្នុងលទ្ធផលដល់ទៅ ៤ទល់នឹង០ដែលជា
លទ្ធផលកំពុងដាក់សំពាធលើក្រុម Real Madrid ដែលកំពុងឈរនៅកំពូលតារាងនៅឡើយ។

គ្រាប់បាល់ទាំង៤គ្រាប់ កើតឡើងដោយកីឡាករទាំង ៤រូបរបស់ Barcelona ដូចជា Dembele នៅនាទីទី១២ដោយកីឡាករ Sergi Roberto នាទីទី១៨ដោយកីឡាករ Robert Lewandowski នៅនាទីទី២២ និងចុងក្រោយដោយកីឡាករ Ferran Torres នៅនាទីទី៧៣។

ប្រកួតនេះបានធ្វើឲ្យ Barcelona ទទួលបាន ៣ពិន្ទុពេញក្នុងដៃសាជាថ្មីមាន ២៨ពិន្ទុតាមពីក្រោយ Real Madrid ដែលកំពុងឈរនៅលេខរៀងទី១ មាន៣១ពិន្ទុខណៈដែល AT Madrid មាន២៣ពិន្ទុ ឈរនៅលេខរៀងទី៣
នៅឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top