កីឡា

Man UTD នឹងអនុញ្ញាតិឲ្យ CR7 ចាកចេញខែមករានេះ

The Sun ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបបិសាចក្រហម Man UTD នឹងអនុញ្ញាតិឲ្យកីឡាករ Cristiano Ronaldo ក្នុងការចាកចេញពីក្លឹប នៅខែមករាខាងមុខនេះ ហើយប៉ុន្តែនៅថ្ងៃចន្ទនេះកីឡាករនិងគ្រូបង្វឹកលោក
Erik ten Hag នឹងត្រូវជួបពិភាក្សាគ្នា ជាលើកចុងក្រោយផងដែរ។

កីឡាករវ័យ៣៧ឆ្នាំរូបនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងក្លឹបមួយរយៈកន្លងមកនេះ ជាពិសេសពេលដែលប្រកួតណា ដែលគាត់មិនអាចបង្ហាញខ្លួន លេងឲ្យក្រុមបានជាក់ស្តែង កាលពីប្រកួតប៉ះនឹង Spurs កាលពីថ្ងៃពុធខណៈដែលកន្លងមក
ជំនួបគ្នាចុងក្រោយកាលពីរដូវកាលមុន CR7 អាចរកបានដល់ទៅ ៣គ្រាប់ម្នាក់ឯង។

ការសម្រេចចិត្តដើរចេញ ពីទីលានមុនចប់ការប្រកួតរបស់ CR7 ជាលទ្ធផលកីឡាករបានទទួលរង ពិន័យដល់ទៅ៧២ម៉ឺនផោន ឬត្រូវជាប្រាក់កម្រៃ២សប្តាហ៍ របស់គាត់ហើយទំនងជាមិនអាច បង្ហាញប្រកួតចុងក្រោយសម្រាប់ក្លឹបឡើយ។

គួរឲ្យដឹងដែរថាកុងត្រារបស់ CR7 នឹងត្រូវបញ្ចប់ទៅនៅត្រឹម ចុងរដូវកាលនេះប៉ុន្តែកីឡាករផ្ទាល់ ត្រូវការពេលវេលាប្រកួតច្រើន ដើម្បីអាចត្រៀមខ្លួនជាស្រេច សម្រាប់ជម្រើសជាតិប៉ទុយហ្គាល់ ពានរង្វាន់ពិភពលោក ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top