ភ្នំពេញ៖ អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នាយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5ព្រែក កំពឹស។


សម្រាប់ការប្រកួតយប់មិញអ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិបានផ្តួលអ្នកប្រដាល់អ្នកប្រដាល់ រិន ដេវីត ក្លិបនាគរាជចតុមុខនៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃដោយទាត់ធ្វើឲ្យអ្នកប្រដាល់ រិន ដេវីត ខូចជើងត្រឹមទឹកទី១ ហើយអាជ្ញាកណ្តាលរាប់៨ ធ្វើឲ្យអ្នកប្រដាល់ រិន ដេវីតងើបមិនរួចក៏សម្រេចបញ្ឈប់តែម្តង។


ចំពោះអ្នកប្រដាល់ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយទាត់ធ្វើឲ្យអ្នកប្រដាល់ សៀវ ង៉ុយ ក្លិបអភិរក្សគុនខ្មែររុងរឿង ខូចជើងត្រឹមទឹកទី១ ហើយអាជ្ញាកណ្តាលរាប់៨ ធ្វើឲ្យអ្នកប្រដាល់ រិន ដេវីតងើបមិនរួចក៏សម្រេចបញ្ឈប់តែម្តងដូចគ្នា ។ ដូច្នេះអ្នកប្រដាល់ឈុត សេរីវ៉ាន់ថង និងអ្នកប្រដាល់ វ៉ាន់ វឿនឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែក អ្នកប្រដាល់ សៀវ ង៉ុយ និងអ្នកប្រដាល់ រិន ដេវីតក៏ធ្លាប់ចេញពីការប្រកួត ។

ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិតជាបានចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖លី ភីលីព
