កីឡា

PSG បដិសេធកុងត្រា ដែល Mbappe បានទទួលដល់៥៥០លានផោនពីក្លឹប

នៅថ្ងៃនេះ ក្លឹបអ្នកមាន PSG បានចេញមកបដិសេធ ចំពោះព័ត៌មានបែកធ្លាយ អំពីព័តមានកុងត្រា រវាងក្លឹបនិងកីឡាករ Mbappe ថា វាមិនមែនជាការពិតឡើយ ហើយថែមទាំងព្រមាន ធ្វើការតាមផ្លូវច្បាប់ទៀតផង ចំពោះដំណឹងទាំងនោះ។

របាយការណ៍ ដែលត្រូវបានចេញផ្សាយដោយកាសែត បារាំង Le Parisien បានបង្ហាញថា កីឡាករ Mbappe អាចរកចំណូលបាន រហូតទៅដល់ ៦៣០លានអឺរ៉ូ ឬត្រូវជា៥៥០ លានផោន ពីកុងត្រាដែលគាត់ បានចុះហត្ថលេខា ជាលើកចុងក្រោយ ជាមួយនឹង PSG ប៉ុន្តែត្រូវបានក្លឹបបារាំងនេះ ចេញមកបដិសេធថា វាមិនមែនជាការពិតឡើយ ។

ក្លឹបបានចេញសេចក្តីថ្លែងការណ៍លំអិតថា៖ PSG អាចអះអាង បានថា ចំណុចទាំងអស់ដែល Le Parisien បានចេញផ្សាយ គឺគ្មានចំណុចណា ដែលត្រឹមត្រូវនោះឡើយ ។ ក្លឹបមានការ ភ្ញាក់ផ្អើលទៅនឹងព័ត៌មានទាំងនេះ ហើយវាធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការប្រកួតដ៏សំខាន់ របស់យើងនៅក្នុង ពានរង្វាន់ Champions League ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top