កីឡា

លោក Jungkook ក្រុម BTS ទៅកាតាដើម្បីផ្សព្វផ្សាយ ‘World Cup 2022’

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Jungkook ដែលជាតារាចម្រៀង ស្ថិតនៅសមាជិកក្រុម BTS ត្រូវបានគេ ប្រទះឃើញនៅ មជ្ឈមណ្ឌលអាកាសចរណ៍ Seoul Gimpo Business Aviation Center កំពុងចាកចេញ ពីប្រទេសកូរ៉េខាងត្បូង ទៅប្រទេសកាតា ចូលរួម’World Cup 2022′ ។

កាលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ លោក Jungkook ត្រូវបានគេប្រទះឃើញ នៅព្រលានយន្តហោះក្នុង ទីក្រុងសេអ៊ូល ដែលចេញដំណើរ ទៅប្រទេសកាតា ។ វាត្រូវបានគេរាយការណ៍ថា លោកកំពុងហោះហើរ ជាមួយយន្តហោះជួល ដើយលោកJungkook កំពុងទៅប្រទេសកាតា ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក ‘World Cup 2022’ ។

ចំណែកអ្នកលេងកីឡា ជាមួយនឹងមន្តស្នេហ៍ធម្មតា របស់លោក លោក Jungkook បានស្វាគមន៍អ្នកសារព័ត៌មាន ហើយធ្វើដំណើរទៅកាន់ ជើងហោះហើររបស់លោក ។ សូមទស្សនាវីដេអូពីអាកាស យានដ្ឋានខាងក្រោម៕

Most Popular

To Top