កីឡា

World Cup 2022៖ ប្រទេសមួយណា មានលក្ខណៈសម្បត្តិឈានជើង ចូលការប្រកួត World Cup 2022

ដូហា៖យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ ពិភលោក World Cup 2022ឆ្នាំនេះធ្វើឡើងនៅប្រទេសកាតានា ខែវិច្ឆិកាខាងមុខនេះ ដោយការប្រកួតចុងក្រោយនឹងធ្វើឡើងនៅរដ្ឋធានីដូហារបស់ប្រទេសនេះនៅថ្ងៃទី ១៨ ខែធ្នូ ចំណែកការចាប់ឆ្នោតធ្វើឡើង នៅថ្ងៃទី១ ខែមេសានេះ។

ក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup នៅឆ្នាំនេះនៅប្រទេសកាតានឹងកំពុងរង់ចាំមើលយ៉ាងអន្ទះសារដើម្បីមើលថា តើពួកគេនឹងត្រូវប៉ះក្រុមណា នៅក្នុងវគ្គចែកពូលនៃការប្រកួតនេះ។ ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ១ ខែមេសា នៅទីលាន DECC ទីក្រុងដូហាដោយការប្រកួតនឹងចាប់ផ្តើម នាខែវិច្ឆិកា ជាជាងរដូវក្តៅដោយសារសីតុណ្ហភាពក្តៅខ្លាំងក្នុងអំឡុងពេលខែនោះ។

ការប្រកួតដំបូងគេគ្រោងនឹងធ្វើឡើង នៅថ្ងៃទី ២១ ខែវិច្ឆិកានៅកីឡដ្ឋាន Al Bayt ទីក្រុង Al Khor ដោយមានប្រទេសជាម្ចាស់ផ្ទះ ហើយការប្រកួតចុងក្រោយ នឹងត្រូវប្រកួតនៅកីឡដ្ឋាន Lusail ទីក្រុងដូហា មួយសប្តាហ៍មុនបុណ្យណូអែលនៅថ្ងៃទី ១៨ ខែធ្នូ។

ក្នុងចំណោមអ្នកចូលរួម ៣២ក្រុមមាន ២៩ក្រុមបានកក់កន្លែង របស់ពួកគេរួចហើយដើម្បីចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោករដូវរងាជាលើកដំបូង។ ៣ក្រុមចុងក្រោយនឹងត្រូវ សម្រេចនៅខែមិថុនា ការប្រកួតវគ្គ play-off អន្តរទ្វីប ក៏ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទ្វីបអឺរ៉ុបត្រូវបានពន្យារពេលដោយសារ សង្គ្រាមនៅអ៊ុយក្រែន៕ ដោយ៖លី ភីលីព

Most Popular

To Top