ខ្សែប្រយុទ្ធព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo នឹងចូលលេងជាមួយក្រុមវិញ នៅក្នុងក្របខ័ណ្ឌ UEFA Europa League ក្នុងសប្ដាហ៍នេះ ប៉ុន្តែក្លឹបបិសាចក្រហម Manchester United នឹងបាត់វត្តមានខ្សែការពារបារាំង Raphael Varane យ៉ាងតិចដល់ខែក្រោយ។ នេះបើតាមការឱ្យដឹងរបស់លោក Erik Ten Hag នៅក្នុងថ្ងៃនេះ ។
Ronaldo ហាក់បីដូចជានិយាយត្រូវរ៉ូវ ជាមួយគ្រូវិញហើយ ក្រោយមានរឿងចម្រូងចម្រាស កិកកុកមិនចង់ដូរចូល កាលពីសប្ដាហ៍មុន។
ចំណែកឯ Varane វិញនឹងខកខានចូលលេង ជាងមួយខែ ដោយសារតែរបួសពេលប្រកួតប៉ះនឹងក្លឹប Chelsea។ កីឡាករបារាំងមួយនេះទំនងជាមិនបានចូលលេងឱ្យក្រុមជម្រើសជាតិបារាំង នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅកាតារទៀតផង។
Manchester Untied នឹងលេងប៉ះក្លឹប Sheriff របស់ប្រទេសម៉ុលដូវ៉ានៅថ្ងៃព្រហស្បតិ៍៕