កីឡា

Liverpool និង Real សាកល្បងប្រជែង Chelsea ចំពោះកីឡាករឆ្នើមម្នាក់ នៅអង់គ្លេស

The TNT Sports ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអង់គ្លេ សហង្សក្រហម Liverpool និងអធិរាជស Real Madrid បានត្រៀមខ្លួនរួចទៅហើយ ក្នុងការសាកល្បង ចូលរួមប្រជែងជាមួយនឹង ក្លឹបតោខៀវ Chelsea ដើម្បីហត្ថលេខា របស់កីឡាករឆ្នើមម្នាក់របស់ Newcastle ។

ប្រភពដដែលក៏បានសរសេរដែរថា ក្លឹប Chelsea ជាអ្នកមកមុនគេនិងមានទំនុកចិត្ត ជាងគេដើម្បីអាចនាំយកកីឡាករប្រេស៊ីល លេងនៅតំបន់កណ្តាល Bruno Giumaraes រូបនេះមកចូលរួមក្លឹប នៅខែមករាខាងមុខទោះបី ជាយ៉ាង Newcastle នឹងខិតខំព្យាយាមរក្សាទុក កីឡាកររូបនេះក្តី។

Newcastle ក៏នឹងរៀបចំកញ្ចប់ប្រាក់កម្រៃថ្លៃបំផុត របស់ក្លឹបជូនកីឡាករផងដែរ ប៉ុន្តែជឿជាក់ថា នឹងបន្តជួបបញ្ហាពីព្រោះថាសូម្បីតែ Liverpool និង Real Madrid ក៏នឹងចូលរួមការ ប្រកួតប្រជែងនេះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top