កីឡា

Arsenal លត់ក្រុមភ្ញៀវ Nottingham Forest (NFT) មិនឲ្យតដៃរួច

៥គ្រាប់របស់ម្ចាស់ផ្ទះ Arsenal យប់មិញនេះបានធ្វើឲ្យក្រុមឡើង ទៅកំពូលតារាងឡើងវិញ និងបន្ទាប់ពីបានចាញ់ក្រោមស្នាដៃ របស់ PSV ក្នុងការប្រកួត Europa League ប៉ុន្មានថ្ងៃកន្លងមក។

គ្រាប់បាល់ដំបូងកើតឡើង តាំងតែពីនាទីទី៥ដោយកីឡាករ Gabriel Martinelli ហើយការប្រកួតបន្តដល់ចប់តង់ទី១ ដោយមិនមានគ្រាប់បាល់ថ្មី កើតឡើងដោយ។ ការប្រកួតចូលដល់តង់ទី២ទើបកីឡាករ Reiss Nelson អាចរកបាននៅនាទីទី៤៩ និងមួយគ្រាប់ទៀត នៅនាទីទី៥២ខណៈដែលខ្សែការពារ Thomas Partey នានាទី៥៧ និងចុងក្រោយដោយកីឡាករ Martin Odgaard
នៅនាទីទី៧៨។

បញ្ចប់ការប្រកួត Arsenal មាន៣១ពិន្ទុឈរនៅកំពូលតារាង ពីលើក្រុមមេឃខៀវ Man City ដែលមានត្រឹមតែ២៩ពិន្ទុ ខណៈដែល Spurs ឈរនៅលេខរៀងទី៣មាន២៩ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top