កីឡា

លោកឧត្តមសេនីយ៍ឯក លី កុសល ៖ ការប្រកួត របស់យើង អនុវត្តតាមទម្រង់ នៃការប្រកួតកីឡាជាតិ និង ការប្រកួត SEA GAMES ទាំងស្រុង

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងទីប្រឹក្សាជាន់ខ្ពស់ សហព័ន្ធកីឡាវាយសីកម្ពុជា បានអញ្ជើញចូលរួមពិធីប្រកាសបិទ ការប្រកួតកឡាវាយសី ជើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ និងបិទវគ្គ បណ្តុះបណ្ដាលជំនាញ ទៅក្រុម អាជ្ញាកណ្ដាលថ្នាក់ជាតិ ថ្ងៃច័ន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២នៅទីលានហ្វឹកហាត់ សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ ។

លោកឧត្តមសេនីយ៍ឯក លី កុសល បានមានប្រសាសន៍ថា ការប្រកួតកីឡាវាយសីជ្រើស រើសជើង ឯកថ្នាក់ ជាតិ ឆ្នាំ២០២២ និងបិទវគ្គបណ្តុះបណ្ដាល ចៅក្រម អាជ្ញាកណ្តាលថ្នាក់ជាតិ នៅថ្ងៃនេះ ខ្ញុំពិត ជា មានអារម្មណ៍កក់ក្តៅខ្លាំងណាស់ និងសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនីវាយសី ព្រមទាំងចៅក្រម អាជ្ញាកណ្តាលទំាងអស់ ។
ឆ្លងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ និងការទំនុកបំរុង របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវត្តមានមន្តី កីឡាតំណាងក្រសួង ចាប់តាំងពីថ្ងៃបើកការប្រកួតដំបូងរហូត មកដល់ពេលនេះ និងការខិតខំបំពេញ ការងារ របស់មន្ត្រី សហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំ ការប្រកួតទាំង មូល រួមទាំងចៅក្រម អាជ្ញាកណ្តាល ទាំងអស់ និងអ្នកគ្រូ សញ្ជាតិម៉ាឡេស៊ី Yau Lin Na បានខិតខំប្រឹងប្រែងយកអស់ស្មារតីបំពេញ ភារកិច្ចប្រកបដោយ ជោគជ័យគួរជាទីមោទនៈ ។

លោកប្រធានបន្តថា ការប្រកួតរបស់យើងគឺអនុវត្តតាមទម្រង់ទាំងស្រុងរបស់ការប្រកួតកីឡាជាតិអនុវត្តតាមបទដ្ឋាននៃការប្រកួតSEA GAMES ដើម្បីឲ្យកីឡាករ និងមន្ត្រីរបស់យើងមានឱកាសបានត្រៀមលក្ខណៈសម្បត្តិជាបណ្ដើរៗ ក្នុងការរៀនសូត្រដកបទពិសោធន៍ជាក់ស្ដែង ឈានធ្វើជាម្ចាស់ផ្ទះ SEA GAMES ឆ្នាំ២០២៣ ។ ប្រាកដណាស់ ថ្នាក់ដឹកនាំតាមបណ្តាក្លិបខិតខំប្រឹងប្រែងជំរុញការងារហ្វឹកហាត់ ពង្រឹង ពង្រីកសមត្ថភាពបច្ចេកទេសជំនាញ និងការងារគ្រប់គ្រងវិន័យបានល្អ ទើបកីឡាករ-ការិនីរបស់ យើងថ្ងៃនេះ មានឱកាសបង្ហាញនូវស្នាដៃ ព្រមទាំងទេពកោសល្យ ក្នុងការដណ្ដើមយកជ័យលាភី តាមវិញ្ញាសានីមួយៗ ។

បច្ចុប្បន្ននេះយើងបានបញ្ជូនក្រុម កីឡាករ កីឡាការិនីជម្រើសជាតិ ទៅហ្វឹកហាត់បង្កើន ជំនាញនៅសាធារណរដ្ឋប្រជាមានិតចិន ហើយចំពោះកីឡាករ កីឡាការិនីបម្រុង និងកីឡាករ កីឡាការិនីវ័យក្មេង កំពុងទទួលការហ្វឹកហាត់ពី លោកគ្រូបង្វឹកChoi Seoung Kook ជនជាតិ កូរ៉េ ជាគ្រូជំនាញកម្រិតខ្ពស់ ហើយសិស្សរបស់គាត់ជា ច្រើននាក់បានជាប់កម្រឹត World Ranking ទៀតផង ។

ខ្ញុំសូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការ ជួយឧបត្ថម្ភនិងលើកតម្កើង វិស័យកីឡាវាយសីពីសំណាក់ សប្បុរសជនផ្ទាល់ និងបណ្តាក្រុមហ៊ុន មានដូចជា លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ឧបត្ថម្ភថវិកាចំនួន ៥លានរៀល លោកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស ឧបត្ថម្ភទឹកសុទ្ធ៦០កេស ភេសជ្ជៈIZEចំនួន៦០កេស និងភេសជ្ជៈWURKS ចំនួន៦០កេស៕

Most Popular

To Top