កីឡា

Pogba មិនអាចបង្ហាញខ្លួនលេងនៅ World Cup ឡើយដោយសាររបួសភ្លៅ

កីឡាករបារាំង Paul Pogba នឹងត្រូវអវត្តមាននៅក្នុងព្រឹត្តិការណ៍​ បាល់ទាត់ពិភពលោក ​ក្នុងប្រទេសកាតា ទាំងគួរឲ្យសោកស្តាយបំផុត ក្រោយពេលដែលទទួលរងរបួសសាជាថ្មី នៅត្រង់ភ្លៅរបស់គាត់ នេះបើយោងតាមការបញ្ជាក់ ដោយភ្នាក់ងាររបស់កីឡាករ។

ប្រភពដដែលបានអះអាងឲ្យដឹងទៀតថា កីឡាករបារាំងរូបនេះបានទទួលរងរបួសសាជាថ្មី នៅក្នុងការហ្វឹកហាត់ប៉ុណ្ណោះជាមួយនឹងក្លឹប Juventus ហើយជឿជាក់ថា នឹងត្រូវសម្រាកព្យាបាលថែរក្សារបួស ដល់ទៅ៣សប្តាហ៍។

គួរឲ្យដឹងដែរថាពេលនេះ Pogba កំពុងស្ថិតនៅក្នុងការធ្វើតេស្ត និងពិនិត្យដោយក្រុមគ្រូពេទ្យក្នុងទីក្រុង Turin និងបន្ទាប់មកទៅទីក្រុង Pittsburgh ដែលជាទីកន្លែងដែលគាត់ធ្លាប់ សម្រាកព្យាបាលរបួសមុនម្តងហើយ កាលពីខែកញ្ញា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top