The Nacional ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងបន្តធ្វើការពិភាក្សា នៅក្នុងក្លឹបនៅឡើយ ដើម្បីអាចធ្វើការចរចានិងពិនិត្យលទ្ធភាព ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Brahim Diaz មកចូលរួម Old Trafford នៅពេលខាងមុខ។
កីឡាករ Diaz ដែលបច្ចុប្បន្នលេងឲ្យក្លឹបយក្សអ៊ីតាលី AC Milan រូបនេះធ្លាប់ជាកីឡាករ របស់ក្លឹបមេឃខៀវ Man City នឹងអាចក្លាយទៅជាកីឡាករដ៏សំខាន់ របស់ក្លឹប Man UTD ប៉ុន្តែជឿជាក់ថាតម្លៃខ្លួន នឹងអាចមានចំនួនចន្លោះពី៤៧,២លានផោន នៅក្នុងទីផ្សារ
ពេលនេះ។
គួរឲ្យដឹងដែរថាកីឡាករ Brahim Diaz គឺជាកីឡាករអាជីពជនជាតិអេស្បាញ លេងក្នុងតំបន់បម្រើប្រយុទ្ធបច្ចុប្បន្នលេងឲ្យ AC Milan ក្នុងនាមជាកីឡាករខ្ចីជើងនៅឡើយ ពីក្លឹបដើម Real Madrid ហើយបច្ចុប្បន្នមានវ័យ២៣ឆ្នាំមកហើយ និងមានកំពស់១,៧១ម៉ែត្រប៉ុណ្ណោះ និងកំពុងពាក់អាវលេខ១០នៅអ៊ីតាលី៕ ប្រែសម្រួល៖ស៊ុនលី