កីឡា

Chelsea ជួបគូប្រជែងដណ្តើមហត្ថលេខា​ របស់ Lautaro Martinez

The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបតោខៀវ Chelsea កំពុងតែបន្តស្វែងរកដំណោះស្រាយ ចំពោះកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ខ្លួន ហើយក្នុងនោះក្លឹបបានកំណត់បាន គោលដៅកីឡាករ Lautaro Martinez ហើយ។

ទោះបីជាយ៉ាងណាក្តី នៅពេលនេះ The Football365 បានសរសេរថា Chelsea នឹងត្រូវជួបជាមួយនឹង គូប្រជែងដ៏សំខាន់មួយរបស់ខ្លួន ដែលក្នុងនោះសូម្បីតែក្លឹបបិសាចក្រហម Man UTD ក៏នឹងចូលរួមមកប្រកួតប្រជែង ដើម្បីយកកុងត្រារបស់កីឡាករអាហ្សង់ទីន រូបនេះផងដែរ។

គួរឲ្យដឹងដែរថា Lautaro Martinez ត្រូវបាន Chelsea មើលឃើញថាជាដំណោះស្រាយយ៉ាងល្អ សម្រាប់តំណែងខ្សែប្រយុទ្ធរបស់ក្លឹប ជាពិសេសគឺកីឡាករពាក់អាវលេខ៩ ដែលបច្ចុប្បន្ន Aubameyang កំពុងឈរឈ្មោះបណ្តោះអាសន្ន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top