កីឡា

ពាក្យ​ចចាមអារ៉ាម៖ Messi ទំនង​ជា​ចាកចេញ​ពី PSG នៅ​ឆ្នាំ​ក្រោយ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ទំនង​ជា​ចាកចេញ​ពី​ក្លឹប​បារាំង​ Paris Saint-Germain នៅ​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Athletic នៅ​ថ្ងៃ​ច័ន្ទ​នេះ។

សារព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា ក្លឹប​អាមេរិក​របស់​អតីត​កីឡាករ David Beckham ក្លឹប Inter Miami មាន​ភាព​ជឿជាក់​ក្នុង​ការ​យក​ Messi នៅ​រដូវ​ក្ដៅ​ឆ្នាំ២០២៣។

Messi បាន​ចាកចេញ​ពី​ក្លឹប​ Barcelona កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ២០២០ ហើយ​ចុះ​កុងត្រា​រយៈពេល ២ឆ្នាំ​ជាមួយ​ក្លឹប​បារាំង PSG។

សារព័ត៌មាន Goal បាន​ចុះ​ផ្សាយ​ថា PSG ក៏​ព្យាយាម​ក្នុង​ការ​ផ្ដល់​កុងត្រា​ថ្មី​ឱ្យ​ Messi ផង​ដែរ។ ជាមួយ​គ្នា​នេះ​ Barcelona ក៏​នៅ​តែ​ចង់​បាន​វីរបុរស​របស់​ខ្លួន​ត្រលប់​ទៅ​វិញ៕ Source: Sabay

Most Popular

To Top