នៅថ្ងៃនេះភ្នាក់ងាររបស់គ្រូបង្វឹកលោក Jurgen Klopp បានចេញមកអះអាងថានឹងមិនមានការលាលែងចេញ ពីតំណែងណាមួយពីសំណាក់បុរសអាល្លឺម៉ង់ រូបនេះឡើយទោះបីជាទំរង់លេងរបស់ក្លឹប នៅពេលនេះកំពុងជួបបញ្ហា
ក្តីទាំងនៅ Champions League និង Premier Leauge ក្តី។
ភ្នាក់ងារគ្រូបង្វឹកគឺលោក Marc Kosicke បានចេញមកធ្វើការឆ្លើយតបពាក់ព័ន្ធទៅនឹងព័ត៌មានចចាមអារ៉ាមទាំងនេះដោយបានបញ្ជាក់ថា គាត់នឹងនៅតែបន្តមានវត្តមាននៅទីនេះហើយគ្រូបង្វឹក ផ្ទាល់គឺគ្មានបំណងក្នុងការ
ចាកចេញនៅឡើយទេ។
លោកបន្តថា៖លោក Klopp រីករាយនឹងជីវិតនៅ Liverpool ហើយខណៈដែលកុងត្រានៅសល់ផង ទាំងកីឡាករនិងអ្នកគាំទ្រសុទ្ធតែបន្តក្តីរីករាយ សម្រាប់វត្តមានរបស់គាត់នៅទីនេះដូចគ្នា។ ដូច្នេះកុងត្រារបស់គាត់ដែលនឹង បន្តដល់ឆ្នាំ២០២៦ គឺនឹងនៅតែបន្តជាធម្មតា៕
ប្រែសម្រួល៖ស៊ុនលី