កីឡា

Bayern Munich ចង់បន្តកុងត្រារបស់ Moting

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Bayern Munich ពិតជាកំពុងចង់ឲ្យកីឡាករ Choupo-Moting ក្នុងការបន្តកុងត្រាថ្មីយ៉ាងខ្លាំងជាមួយនឹងក្លឹបក្នុងពេលដែលកុងត្រាចាស់របស់គាត់នឹងត្រូវផុតកំណត់
ទៅហើយនៅចុងរដូវកាលនេះ។

អតីតកីឡាកររបស់ក្លឹប Stoke City រូបនេះបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យមួយរយៈកាលជាមួយនឹងក្លឹបហើយជាពិសេសការប្រកួតចុងក្រោយដោយស៊ុតបញ្ចូលទីក្រុង Inter Milan និងផ្តល់ជ័យជំនះឲ្យក្រុមក្នុងលទ្ធផល២ទល់នឹង
០ទៀតផង។

ប្រភពព័ត៌មានដ៏ល្បីលោក Fabrizio Romano បានអះអាងថាក្លឹបនឹងមិនបោះបង់ឱកាសដ៏ល្អនេះដើម្បីអាចបន្តកុងត្រាថ្មីជូនកីឡាកររូពនេះឡើយទោះបីជាគាត់មានវ័យ៣៣ឆ្នាំទៅហើយក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top