យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្នុងខែមករាខាងមុខនេះ ក្លឹបយក្សអេស្បាញ Barcelona នឹងសាកល្បងធ្វើការចរចា នាំយកកីឡាករ Bernardo Silva មកពីអង់គ្លេសឲ្យបាន ដើម្បីអាចពង្រឹងសមត្ថភាពក្រុម តំបន់កណ្តាលឡើងវិញ។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបបានពិចារណារួចរាល់ហើយថា នឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការនាំយកកីឡាកររូបនេះ មករួមក្លឹបពីព្រោះថាក្លឹប ទទួលបានដំណឹងថាកីឡាករ Gerard Pique បានប្រកាសនឹងចូលនិវត្ត ដែលមានន័យថា ក្លឹបនឹងសល់កញ្ចប់ថវិកាមួយចំនួន ដែលអាចចំណាយបាន។
គួរឲ្យដឹងដែរថា កីឡាករប៉ទុយហ្គាល់រូបនេះ ក៏មានបំណងចង់ចូលរួមជាមួយនឹងក្លឹប Barcelona ផងដែរប៉ុន្តែជាក់ស្តែងក្លឹបមេឃខៀវ Man City ហាក់ដូចជាមិនមានផែនការឲ្យគាត់ ចាកចេញពីក្លឹបនៅឡើយនោះទេ៕ ប្រែសម្រួល៖ស៊ុនលី
