យប់នេះក្រុម Aston Villa នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Man UTD សង្ឃឹមអាចយក៣ពិន្ទុក្នុងទឹកដី ទាំងដែលទើបបានបណ្តេញគ្រូបង្វឹកលោក Steven Gerrard ចេញក្តី។
ប្រវត្តិជួបគ្នាចុងក្រោយ ៥ប្រកួតក្រុម Aston Villa ធ្លាប់ឈ្នះបានតែ១ដងប៉ុណ្ណោះ កាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ ទៅក្នុងលទ្ធផល១ទល់នឹង០ ដែលក្រៅពីនោះស្មើ១ប្រកួត កាលពីជំនួបចុងក្រោយ ខែមករាកន្លងមក។
បើនិយាយពីទំរង់លេងរបស់ក្រុមវិញ Man UTD ប៉ុន្មានសប្តាហ៍នេះ បានបន្តកើនឡើងទំរង់យ៉ាងខ្លាំង ដោយអាចយក៣ពិន្ទុជាប់គ្នា និងកំពុងឈរនៅលេខរៀងទី៥ មាន២៣ពិន្ទុ ខណៈដែលក្រុមម្ចាស់ផ្ទះ Aston Villa បន្តឈរក្បែរបាតតារាង លេខរៀងទី១៧ នៅឡើយមានតែ១២ពិន្ទុប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី