កីឡា

ក្រសួងសារធារណការ ដណ្តើមមេដាយ ១២គ្រឿង ក្នុងការប្រកួតកីឡាហែលទឹក “ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន” លើកទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹក “ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែមថុន” លើកទី៥ ឆ្នាំ២០២២ (The 5th HEM THON National Junior Swimming Championships 2022) នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃដំបូងការប្រកួត គឺក្រសួងសារធារណការ និងដឹកជញ្ជូនដណ្តើមមេដាយ១២គ្រឿង នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រៀបចំដោយសហព័ន្ធខែ្មរកីឡាហែលទឹក។

ចំណែកក្រសួងព័ត៌មាន​ដណ្តើមបា នមេដាយមាស៥គ្រឿង និងប្រាក់ ២គ្រឿង ក្លិបព្រឹទ្ធាចារ្យ ហែមថុនដណ្តើមបានមេដាយមាស១គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៦គ្រឿង ក្លិបនាគរាជខេត្តកំពង់ចាមដណ្តើមបាន មេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយ ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង ចំពោះខេត្តបាត់ដំបង និងខេត្តសៀមរាប ដណ្តើមបានមេដាយសំរិទ្ធ១គ្រឿង។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខែ្មរកីឡាហែលទឹក​ បានមានប្រសាសន៍ថា ការប្រកួតកីឡាហែលទឺក “ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែមថុន” លើកទី៥ ឆ្នាំ២០២២ មាន៨ក្លិបរួមមានក្លិបហែលទឹក ក្រសួងសារធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែមថុន ក្លិបហែលទឹកខេត្តបាត់ដំបង ក្លិបហែលទឹកខេត្តសៀមរាប ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកក្រសួងមហាផ្ទៃ។

លោកបានបន្តថា ការប្រកួតឆ្នាំនេះកីឡាករ-កីឡាការិនីចូលរួមប្រកួតចំនួន ៨៣នាក់ រួមមាន៖ ប្រភេទទី១ ៖ កុមារ៉ា កុមារី អាយុចាប់ពី ១០ឆ្នាំ ដល់ ១២ឆ្នាំ (គិតត្រឹមថ្ងៃប្រកួត)ប្រភេទទី២ ៖កុមារ៉ា កុមារី អាយុចាប់ពី ១៣ឆ្នាំ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃប្រកួត) និងប្រភេទទី៣ ៖-យុវជន យុវនារី អាយុចាប់ពី ១៦ឆ្នាំ ដល់ ១៨ឆ្នាំ (គិតត្រឹមថ្ងៃប្រកួត)៕ ដោយ៖លី ភីលីព

Most Popular

To Top