កីឡា

បើកការប្រកួត កីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ជាផ្លូវការ

ភ្នំពេញ៖ នាថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ឆៃ ចន្ទរឹទ្ធិសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងអនុប្រធានកិត្តិយសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងប្រធានសហព័ន្ធកីឡារាំកម្ពុជា បានអញ្ជើញចូលរួមការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២២នៅសាលដំបូលទូក នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា នៅរាជធានីភ្នំពេញ ។។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បាននិយាយថា សហព័ន្ធកីឡារាំកម្ពុជា ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមគម្រោងថវិកា គាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡា។ ដោយមានកីឡាករ-កីឡាការិនី៤០នាក់ក្នុងនោះមានកីឡាការិនី ២១នាក់មកពីក្លិបចំនួន៦ រួមមានក្លិបរាំវេសឡាញ ក្លិបរាំក្រសួងមហាផ្ទៃ ក្លិបរាំកងទ័ពជើងទឹក ក្លិបរាំខេត្តកណ្តាល ក្លិបរាំខេត្តកំពង់ចាម និងក្លិបរាំTiny Toon។

លោកស្រីបានបន្តថា ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំដើម្បីពន្លឿនការអភិវឌ្ឍ សហព័ន្ធកីឡាជាតិសហព័ន្ធ ដែលមានសហព័ន្ធបានដាក់២៣វិញ្ញាសា វិញ្ញាសារប្រកួតកីឡារាំ៖ Latin Dance Standard Dance Breaking Dance”ត្រៀមការប្រកួតកីឡាជាតិ លើកទី៣ ចាប់ពីថ្ងៃទី១៩ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕ ដោយ៖លី ភីលីព

Most Popular

To Top