កីឡា

ការភ្ញាក់ផ្អើល នៃការប្រកួតបាល់ទាត់ពិភពលោក សម្រេចផែនការស្តាតថ្មី ខណៈការប្រជែង របស់កាតា ត្រៀមខ្លួនរួចហើយ

ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ហាងកាហ្វេនៅសង្កាត់ West Bay នៃទីក្រុងដូហា ប្រមូលផ្តុំទៅដោយមនុស្ស រង់ចាំការប្រកួតបាល់ទាត់ពិភពលោក “World Cup” នាពេលខាងមុខ ប៉ុន្តែនៅតាមដងផ្លូវងងឹត នៅខាងក្រៅកម្មករបានប្រមូល កម្ទេចកម្ទីពីប្លុកអគារកម្ពស់ ៣០ ជាន់ទើបនឹងបញ្ចប់ ។

នៅទូទាំងរដ្ឋធានីកាតា សណ្ឋាគារថ្មីកំពុងបើក សិល្បៈ តាមដងផ្លូវដ៏អស្ចារ្យ ត្រូវបានដាក់តាំងបង្ហាញ ហើយទង់ជាតិនៃប្រទេសប្រកួតប្រជែងចំនួន ៣២ គ្របដណ្ដប់លើវិថី ដែលនឹងពោរពេញ ទៅដោយអ្នកគាំទ្រ រាប់សែននាក់ បន្ទាប់ពីការប្រកួតចាប់ផ្តើម នៅថ្ងៃទី ២០ ខែវិច្ឆិកា ។ ប៉ុន្តែនៅ West Bay តាមបណ្តោយមាត់សមុទ្រដូហា និង នៅទីក្រុង Lusail ថ្មី ជាកន្លែងវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែធ្នូ កម្មករកំពុងធ្វើការ យ៉ាងសកម្មភាព ដើម្បីបញ្ចប់សណ្ឋាគារ និងកន្លែងអ្នកគាំទ្រ មួយចំនួន ដោយគ្រាន់តែប៉ុន្មានសប្តាហ៍ ប៉ុណ្ណោះរហូតដល់ការចាប់ផ្តើម ។

យោងទៅតាមគម្រោង ការព្យាករណ៍របស់អគ្គនាយករង គណៈកម្មាធិការរៀបចំ លោក Khalid al-Mawlawi បានប្រាប់អ្នកយកព័ត៌មានថា ការងារទាំងអស់ ដែលភ្ជាប់ទៅនឹងការប្រកួតបាល់ទាត់ ពិភពលោកនឹងត្រូវបញ្ចប់ទាន់ពេល ។ នៅប៉មនៅ West Bay គ្រាន់តែជាគ្រោងឆ្អឹង នៅពេលការចាប់ឆ្នោត World Cup ត្រូវបានធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត ក្បែរនោះកាលខែមេសា ពន្លឺស្រអាប់បានបង្ហាញពីផ្ទះល្វែង ដែលទើបនឹងរៀបចំថ្មីៗ ។
សត្វក្រៀលជាច្រើន ដែលគ្រប់គ្រងស្រុកបានបាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ ប៉មនេះគ្រាន់តែជាគម្រោង ដ៏អស្ចារ្យមួយប៉ុណ្ណោះ រួមជាមួយនឹងកីឡដ្ឋានថ្មី និងរថភ្លើងក្រោមដីថ្មី បានបញ្ចប់ដោយកងទ័ពពលករ បរទេស ចាប់តាំងពីប្រទេសកាតាទទួលបានពានរង្វាន់ World Cup កាលឆ្នាំ ២០១០ ។

ប៉ុន្តែការប្រណាំង នៅតែបន្តដើម្បីបញ្ចប់អគារ មួយចំនួន ។ នៅភូមិវប្បធម៌ Katara សណ្ឋាគារពណ៌សដ៏ធំមួយ ដែលស្រដៀងនឹង Taj Mahal របស់ប្រទេសឥណ្ឌា នៅតែមានផ្នែកខ្លះ នៃរន្ទា ហើយបន្ទប់ប្រណីតចំនួន៥៩ របស់គម្រោង និងវីឡាចំនួន ៣២ គ្រោងនឹងបើកដំណើរការក្នុងខែនេះ ប៉ុន្តែផ្លូវនៅខាងមុខត្រូវបានបិទ ខណៈកម្មករបញ្ចប់ការដើរលេងមាត់សមុទ្រ ៕ ដោយ៖លី ភីលីព

Most Popular

To Top